Char Spey Chur ឆា​ពោះគោ​ ស្ពៃ​ជូរ



គ្រឿងផ្សំ
  • ​ពោះគោ (​យក​ស្រទាប់ ១០០ ជាន់​) ៤៨០​ក្រាម​
  • ស្ពៃ​ជូរ (​យកតែ​ធាង​) ៨០​ក្រាម​
  • ម្ទេស​បូកគោ​ខៀវ ១​ក្រាម​
  • ខ្ញី​១​បន្ទះ ខ្ទឹម​សន្លឹក ២​ដើម​
  • អំបិល​១​ស្លាបព្រា​កាហ្វេ​
  • ខ្ទឹម ស ចិញ្ច្រាំ ១​ស្លាបព្រា​កាហ្វេ​
  • ស្រា​កន្លះ​ស្លាបព្រា​បាយ និង​ខ្លាញ់ ៣​ស្លាបព្រា​បាយ​។​
​គ្រឿងផ្សំ​ទឹក​ខាប់​
  • ​អំបិល​
  • ស្ករ​
  • ទឹកស៊ីអ៊ីវ​ និង ម្សៅ​ឆា មួយ​មុខៗ​កន្លះ​ស្លាបព្រា​កាហ្វេ​
  • ប្រេងល្ង និង ម្រេច​ម៉ដ្ឋ​បន្តិចបន្តួច និង ទឹក ២ ស្លាបព្រា​បាយ​។​
​​វិធី​ធ្វើ​
​១-​លាង​ពោះគោ​ឲ្យ​ស្អាត និង​ហាន់​ជា​ដុំ​ធំៗ ។ ដាក់​ទឹក ៤​កែវ ដាំ​ឲ្យ​ពុះ ដាក់​ខ្ញី​មួយ​បន្ទះ ដើម​ខ្ទឹម អំបិល ១ ស្លាបព្រា​បាយ និង​ចាក់​ពោះគោ​ចូល​ស្រុស ហើយ​ស្រង់​ចេញ​ទុក​ប្រើការ​។​
​២-​ហាន់​ធាង​ស្ពៃ​ជូរ​ជា​បន្ទះ និង​ត្រាំ​ទឹក​មួយសន្ទុះ​ទើប​ស្រង់​ចេញ​។ ខ្វេះ​គ្រាប់​ម្ទេស​ចេញ និង​ហាន់​ជា​ដុំៗ​។ លាង​សៀង​ឲ្យ​ស្អាត​។​
​ ​៣-​ចាក់​ខ្លាញ់​ចូលក្នុង​ខ្ទះ ដាក់​ខ្ញី និង​ខ្ទឹមស​ចូល​បំពង រួចហើយ​ចាក់​សៀង និង​ស្ពៃ​ជូរ​ចូល​ឆា​។ ជា​ចុងក្រោយ​ចាក់​ពោះគោ ស្រា និង​គ្រឿង​ទឹក​ខាប់ ចូល​ឆា​មួយសន្ទុះ ទើប​ដួស​ដាក់​ចាន ទុក​ជាការ​ស្រេច​៕
Char Spey Chur ឆា​ពោះគោ​ ស្ពៃ​ជូរ Char Spey Chur ឆា​ពោះគោ​ ស្ពៃ​ជូរ Reviewed by khet sothea on 8:01 PM Rating: 5

No comments:

Blogroll

Powered by Blogger.